កូវីដ-១៩
កូវីដ១៩ ឥឡូវនេះឆ្លងរាលដាលមនុស្សជិត ២.៣ លាននាក់ នៅទូទាំងពិភពលោក
BY autoadmin
April 19, 2020
សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ចំនួនករណីឆ្លងវីរុស COVID-19 ដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោក បានកើនឡើងដល់ ២,២៩៣,៦៤៤ នាក់។ នេះបើតាមការចុះផ្សាយរបស់ NHK សម្រាប់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។

គិតត្រឹមម៉ោង ១៨ និង ០០ (UTC) ថ្ងៃសៅរ៍ សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងខ្ពស់បំផុតគឺ ៧១៥,៥៣៦នាក់ បន្ទាប់មកគឺអេស្ប៉ាញ ១៩១,៧២៦នាក់, អ៉ីតាលី ១៧៥,៩២៥នាក់, បារាំង ១៤៩,១៤៦នាក់ និងអាឡឺម៉ង់ ១៤២,៧៥១នាក់។
សាកលវិទ្យាល័យនិយាយថា ចំនួនអ្នកស្លាប់ជាសកលបានកើនឡើងដល់ ១៥៧,៤០០នាក់។ អាមេរិកឈរនៅលើគេក្នុងបញ្ជីគឺ ៣៧,៦២៥នាក់ បន្ទាប់មកគឺប្រទេសអ៉ីតាលីមាន ២៣,២២៧នាក់, អេស្ប៉ាញមាន ២០,០៤៣នាក់, បារាំងមាន ១៨,៦៨១នាក់ និងអង់គ្លេសមាន ១៥,៤៦៤នាក់៕




អត្ថបទ៖ លីដា
ប្រភព៖ NHK