ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងៗ! ទើបតែអាយុ ១៥ឆ្នាំសោះ នាំគ្នាធ្វើសកម្មភាពឆក់កាបូបលុយ ពីសិស្សស្រី អាយុ ១៥ឆ្នាំម្នាក់ បណ្តាលដួលម៉ូតូដាច់រលាត់ជើង នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

    BY Khmernote Media April 19, 2020
    ក្មេងៗ! ទើបតែអាយុ ១៥ឆ្នាំសោះ នាំគ្នាធ្វើសកម្មភាពឆក់កាបូបលុយ ពីសិស្សស្រី អាយុ ១៥ឆ្នាំម្នាក់ បណ្តាលដួលម៉ូតូដាច់រលាត់ជើង នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៨.០៤.២០២០ វេលាម៉ោង១៦:១៥នាទី នៅលើផ្លូវជាតិ៤ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង ។ បង្កដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះឈ្មោះ សំ ស្រីពៅ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅកន្លែងកើតហេតុ ខណ:ពេលកំពុងជិះម៉ូតូម្នាក់ឯង បណ្តាលដួលម៉ូតូដាច់រលាត់ជើង (រងរបួសស្រាល) ។ សម្ភារបាត់បង់រួមមាន ៖ កាបូប១,ប្រាក់ចំនួន១៣ម៉ឺនរៀល , ប័ណ្ណដកប្រាក់វីង១សន្លឹក មានទឹកប្រាក់ចំនួន ៨០ម៉ឺនរៀល ។

    ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ស្ទាក់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងមធ្យោបាយជិះធ្វើសកម្មភាពម៉ូតូ១ គ្រឿងម៉ាក C-125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IC-3353 នៅចំនុចគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
    ជនសង្ស័យទាំង២នាក់រួមមាន ៖
    ១-ឈ្មោះ កង រីវីរោទ័ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិខ១សង្កាត់ច្រាំងចំរេះ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
    ២-ឈ្មោះ លឹម ផាន់អួនសា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ១២ សង្កាត់ វាលវង្ស ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានធើ្វសកម្មភាពជិះម៉ូតូឆក់កាបូបលុយជនរងគ្រោះពិតប្រាកដមែន ។ ជនសង្ស័យទាំង២នាក់ និងវត្ថុតាង(មធ្យោបាយធ្វើសកម្មភាព) ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្តតាមនីតិវិធី ៕ ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay