ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Update ! អ្នកជំងឺ កូវីដ-១៩ នៅខេត្តសៀមរាបនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ ខណៈដែល២នាក់ម្តាយកូនដែលព្យាបាលជាសះស្បើយ ត្រូវអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ

    BY Khmernote Media April 19, 2020
    Update ! អ្នកជំងឺ កូវីដ-១៩ នៅខេត្តសៀមរាបនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ ខណៈដែល២នាក់ម្តាយកូនដែលព្យាបាលជាសះស្បើយ ត្រូវអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ

    យោងតាមការចុះផ្សាយនៅលើទំព័រ Facebook របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅមុននេះបន្តិចបានអោយដឹងថា អ្នកជំងឺ កូវីដ-១៩ ចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យហើយកាលពីថ្ងៃមិញនេះ ដែលធ្វើអោយបច្ចុប្បន្ននេះនៅខេត្តសៀមរាប សល់អ្នកជំងឺ កូវីដ-១៩ តែម្នាក់ទៀតប៉ុណ្ណោះ។ ទំព័រ Facebook របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានរៀបរាប់ថា៖

    “អ្នកជំងឺកូវីដ១៩ ជាម្ដាយ និងកូនពីរនាក់បន្ថែមទៀត រស់នៅក្នុងខេត្តសៀមរាប ត្រូវបានព្យាបាលជាសះស្បើយ នឹងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅម៉ោងប្រមាណ២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។ ខណ:បច្ចុប្បន្ន នៅសល់តែអ្នកជំងឺកូវីដ១៩ មួយរូប តែប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay