ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដឹងមូលហេតុហើយ រឿងឡាន Highlander ធ្លាក់ពីលើស្ពាននៅខេត្តបន្ទាយមានជ័យ

    BY Khmernote Media April 19, 2020
    ដឹងមូលហេតុហើយ រឿងឡាន Highlander ធ្លាក់ពីលើស្ពាននៅខេត្តបន្ទាយមានជ័យ

    យោងតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយរថយន្ត Highlander មួយគ្រឿងធ្លាក់ពីលើស្ពានចូលក្នុងអាងទឹកត្រពាំងថ្ម និងបណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ ប្រភពព័ត៌មានខាងលើបានបន្តអោយដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ចំណុចស្ពានទី១ រមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិ ត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា មុនពេលកើតហេតុ មានឈ្មោះ ព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានឲ្យប្តីឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ៣៦ឆ្នាំ បង្រៀនបើកបររថយន្ត ។ នៅពេលបើកដល់ចំណុចកៀនស្ពានខាងលិច ដែលជា កន្លែងចំណោត រថយន្តបានថយក្រោយពេលនោះអ្នកបើកបានបញ្ចូលលេខទៅមុខ ប៉ះលេខថយក្រោយហើយជាន់ហ្វ្រាំងច្រឡំរ៉ាបណ្តាលឲ្យរថយន្តមានល្បឿនខ្លាំង ថយក្រោយបុកអ្នកលក់ផ្លែឈូកនៅក្បែរបង្កាន់ដៃស្ពានរបួសធ្ងន់ រួចបន្តបុកបង្កាន់ដៃដែកស្ពានបាក់ធ្លាក់ចូលក្នុងអាំងទឹករងរបួសទាំង២នាក់ប្តីប្រពន្ធ។ បច្ចុប្បន្ន រថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

    រូបថត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay