កក្រើកហើយលើកនេះ ! GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យត្រៀមនឹងចុះប្រគល់រង្វាន់ដល់ គូស្វាមីភរិយាថ្មីដែលមានសំណាង តាមបណ្តាខេត្តក្រុងជាច្រើន ចាប់ពីថ្ងៃទី 30 មេសា 2018 នេះតទៅ
ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចុះទៅប្រគល់រង្វាន់ដោយផ្ទាល់ដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះរង្វាន់ជាច្រើន ពីកម្មវិធី GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ ដោយការចុះទៅប្រគល់រង្វាន់នៅតាមបណ្តាខេត្តក្រុង ជាច្រើននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ នេះតទៅហើយ។ ការចុះទៅប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERG បន្ទាប់ពីបានរកឃើញគូស្វាមីភរិយាថ្មី ដែលមានសំណាងចំនួន ១០៥ គូបន្ថែមទៀត ដែលបានឈ្នះរង្វាន់ពីកម្មវិធី GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ ដោយពួកគាត់បានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវនៅក្នុងកម្មវិធីសិរីមង្គលរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារ ហើយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តស្វែងរកគូស្វាមីភរិយាថ្មីដែលជាវយកស្រាបៀរ GANZBERG ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ នៅគ្រប់ខេត្តក្រុងទូទាំងប្រទេស៕



