ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថៃរកឃើញករណីឆ្លងកូវីដ១៩ បន្ថែមចំនួន ២៧នាក់ និងគ្មានអ្នកស្លាប់ ៣ថ្ងៃជាប់គ្នាហើយ

    BY autoadmin April 20, 2020
    ថៃរកឃើញករណីឆ្លងកូវីដ១៩ បន្ថែមចំនួន ២៧នាក់ និងគ្មានអ្នកស្លាប់ ៣ថ្ងៃជាប់គ្នាហើយ

    មន្ត្រីសុខាភិបាលថៃបានរាយការណ៍ថា សម្រាប់ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ មានករណីថ្មីនៃវីរុស COVID-19 ចំនួន២៧ ត្រូវបានរកឃើញនៅទូទាំងប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។ តួលេខសម្រាប់ថ្ងៃច័ន្ទគឺទាបជាងចំនួន ៣២ករណី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ហើយជាចំនួនទាបបំផុតត្រូវបានកត់ត្រា ចាប់តាំងពីថ្ងៃទី១៤ ខែមីនា។ ការកើនឡើងខ្ពស់បំផុតនៃករណី COVID-19 នៅប្រទេសថៃគឺមានចំនួន ១៨៨នាក់ ដែលត្រូវបានកត់ត្រានៅថ្ងៃទី២២ ខែមីនា។

    លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល COVID-19 បាននិយាយថា ក្នុងចំណោមករណីថ្មីទាំងអស់ មាន ១៦ករណី បានទាក់ទងទៅនឹងករណីដែលបានបញ្ជាក់ពីមុនៗ។ ឥឡូវនេះថៃមានករណីសរុបចំនួន ២,៧៩២ករណី។ ប៉ុន្តែសម្រាប់ការស្លាប់វិញគឺ ៣ថ្ងៃ ជាប់ៗគ្នាហើយ ដែលថៃមិនមានរបាយការណ៍ពីការស្លាប់បន្ថែម ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅតែ ៤៧នាក់ ដដែល៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: