ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរបំបែកកំណត់ត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតថ្មី ដោយមានអ្នកឆ្លងជាង ១,៤០០នាក់ ក្នុងថ្ងៃច័ន្ទនេះ

    BY autoadmin April 20, 2020
    សាំងហ្គាពួរបំបែកកំណត់ត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតថ្មី ដោយមានអ្នកឆ្លងជាង ១,៤០០នាក់ ក្នុងថ្ងៃច័ន្ទនេះ

    សាំងហ្គាពួរ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ចំនួន ១,៤២៦ករណី នៅក្នុងសាំងហ្គាពួរ គិតត្រឹមថ្ងៃច័ន្ទនេះ ដែលជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ ចាប់តាំងពីប្រទេសតូចតែខ្លាំងមួយនេះ មានការផ្ទុះឡើងនៃវីរុសចាប់ផ្តើមនៅក្នុងខែមករា។ នេះបើតាមកាចុះផ្សាយរបស់ The Straits Times ចុះផ្សាយមុននេះបន្ដិច នាថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

    ក្នុងចំណោមនោះមាន ១៦នាក់ ជាជនជាតិសាំងហ្គាពួរ និងជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ ខណៈភាគច្រើនជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន (បណ្ដុំផ្ទះជួល)។ ក្រសួងមហាផ្ទៃបាននិយាយថា ខ្លួនកំពុងធ្វើការតាមសេចក្តីលម្អិតនៃករណីទាំងនេះ ហើយនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតនៅយប់ថ្ងៃច័ន្ទនេះ។ ចំនួនបឋមនេះនាំចំនួនករណីសរុបនៅសាំងហ្គាពួរកើនដល់ ៨,០១៤នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: