ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសបុកឈ្មោះ Tey loner ផ្សព្វផ្សាយលក់ផលិតផលសម្រក់ទម្ងន់ឈ្មោះ Slim me គ្មានច្បាប់អនុញ្ញាត និងមានសារធាតុហាមឃាត់ ធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមហានិភ័យគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល
BY Khmernote Media
April 20, 2020
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលសម្រក់ទម្ងន់ឈ្មោះ Slim me គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ក្រសួងបានពិនិត្យឃើញគណនីហ្វេសបុកឈ្មោះ Tey loner បានបង្ហោះផ្សព្វផ្សាយលក់ផលិតផលសម្រក់ទម្ងន់ឈ្មោះ Slim me ផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ។ ក្រសួងនឹងមានវិធានការតឹងរឹុងតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសបុកខាងលើ ដែលនាំចូល និងផ្សព្វផ្សាយលក់ផលិតផលសម្រក់ទម្ងន់ឈ្មោះ Slim me គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល៕
