កូវីដ-១៩
អ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅអាមេរិកកើនជាង ៤២,០០០នាក់ ខណៈអ្នកឆ្លងជិត ៨០ម៉ឺននាក់
BY Khmernote Media
April 21, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត៨០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ១,៩០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៧៩២,៧៥៩ នាក់ (កើនឡើង ២៨,១២៣ នាក់) អ្នកស្លាប់សរុប ៤២,៥១៤ នាក់ (កើនឡើង ១,៩៣៩ នាក់) និងជាសះស្បើយចំនួន ៧២,៣៨៩ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,៤៨១,២៨៧ លាននាក់ ស្លាប់ជាង ១៧០,៤៣៦នាក់ និងជាសះស្បើយជាង ៦៤៦,៨៥៤នាក់៕
អត្ថបទ៖ សេម
ប្រភព៖ worldometers
