ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចិនបើករថយន្ត Audi បុកកង់បីក្រឡាប់ផ្ងារជើង របួសឪពុកម្ដាយ៣នាក់កូនស្រី ហើយបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យស្ទាក់ឃាត់បាន សង២ពាន់ដុល្លារបញ្ចប់រឿង

    BY Khmernote Media April 21, 2020
    ចិនបើករថយន្ត Audi បុកកង់បីក្រឡាប់ផ្ងារជើង របួសឪពុកម្ដាយ៣នាក់កូនស្រី ហើយបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យស្ទាក់ឃាត់បាន សង២ពាន់ដុល្លារបញ្ចប់រឿង

    រាជធានីភ្នំពេញ ៖ បុរសបរទេសម្នាក់បើករថយន្ត Audi ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2Z-5878 ទាំងស្រវឹងស្រា បានរេចង្កូតទៅបុកពីក្រោយ រ៉ឺម៉កម៉ូតូកង់បីរបស់ក្រុមគ្រួសារអ្នកលក់បាយសម្ល បណ្តាលឲ្យកង់បីក្រឡាប់ផ្ងារជើងឡើងលើ ចាក់ចោលចានឆ្នាំងលក់សម្លពេញផ្លូវ បណ្ដាលឲ្យឪពុកម្ដាយនិងកូនស្រីម្នាក់ រងរបួសទាំង៣នាក់ មិនព្រមឈប់ដោះស្រាយទេ បានបើករត់ទាំងបែកកង់ ត្រូវបានបងប្អូនប្រជាពលរដ្ឋរួមទាំងកម្លាំងល្បាតខណ្ឌមានជ័យ ប្រដេញតាមរហូតដល់មុខបុរីវីឡាថោន ទើបធ្វើការស្ទាក់ឃាត់បានវិញ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ២ ក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលើ ទល់មុខកន្លែងលាងរថយន្តមរតក ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បើតាមសម្ដីស្ត្រីជនរងគ្រោះជាប្រពន្ធបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់-ប្ដី និងកូនស្រីម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉ក ចេញពីលក់ដូរនៅផ្សារកាប់គោ គោលបំណងមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណះមកដល់កន្លែងកើតហេតុស្រាប់តែឃើញរថយន្តម៉ាក អូឌី Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-5878 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរមកពីក្រោយយ៉ាងលឿន រួចក៏បុកម៉ូតូរ៉ឺម៉ករបស់គាត់ពេញទំហឹង បណ្ដាលឲ្យក្រឡាប់ចាក់ចោលសម្ភារៈលក់ដូរ រាយប៉ាយពេញផ្លូវ ហើយរូបគាត់ ប្ដីនិងកូនស្រី រងរបួសស្រាល ។

    ស្ត្រីរងគ្រោះបន្តថា ក្រោយកើតហេតុភ្លាមៗ អ្នកបើករថយន្តបង្កមិនបានឈប់ដោះស្រាយទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់រហូតមកដល់មុខបុរី វីឡាថោន ជាប់ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃើញ និងជួយដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកសួរនាំ និងជួយសម្រួលដល់អ្នកបើករថយន្តបង្ក និងជនរងគ្រោះ ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃសំណងខូចខាតទៅលើភាគីរងគ្រោះ ចំនួន២ពាន់ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay