ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុន TPI បើកស៊ីញ៉ូភ្លាម បត់ឆ្វេងត្រឡប់ក្រោយភ្លែត មិនប្រុងប្រយ័ត្ន ត្រូវរថយន្តដឹកគ្រឿងសមុទ្រ បើកទៅបុកខ្ទេចមួយកំណាត់មុខ

    BY Khmernote Media April 21, 2020
    រថយន្តក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុន TPI បើកស៊ីញ៉ូភ្លាម បត់ឆ្វេងត្រឡប់ក្រោយភ្លែត មិនប្រុងប្រយ័ត្ន ត្រូវរថយន្តដឹកគ្រឿងសមុទ្រ បើកទៅបុកខ្ទេចមួយកំណាត់មុខ

    រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿងរបស់ក្រុមហ៊ុនស៊ីម៉ងត៍ TPI បើកបត់ឆ្វេងត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តដឹកគ្រឿងសមុទ្រ បើកទៅបុកចំចំហៀងខាងឆ្វេងផ្នែកខាងក្រោយ បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ និងរបួសស្រាល៣នាក់ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ។

    យោងតាមសម្ដីអ្នកបើកបររថយន្តដឹកគ្រឿងសមុទ្របានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្ដដឹកគ្រឿងសមុទ្រ មួយគ្រឿង ម៉ាកKIA ពាក់ស្លាកលេខភ្នំពេញ 3C-1932 ពីកំពត យកមកដាក់អោយថៅកែ នៅចំណុចត្រឡោកបែក ផ្លូវ៥៩៨ ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើត ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍ធុនធំមួយគ្រឿង របស់ក្រុមហ៊ុនស៊ីម៉ងត៍ TPI ពាក់ស្លាកលេខភ្នំពេញ 5A-1187 បើកស្របទិសគ្នា នៅខាងស្ដាំដៃពីមុខរថយន្តរបស់គាត់ ហើយស៊ីញ៉ូភ្លាមបត់ឆ្វេងត្រឡប់ក្រោយភ្លែត ធ្វើឲ្យគាត់ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ហើយកម្មករ៣នាក់រងរបួសស្រាល ចំណែកឯរថយន្តទាំងពីរគ្រឿងនៅជាប់កណ្ដាលផ្លូវបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកថ្លា ចុះមួយជួយសម្រួលចរាចរណ៍និងរាយការណ៍ប្រាប់ជំនាញចុះមកពិនិត្យមើលផងដែរ ។

    ប្រជាពលរដ្ឋនៅទីនោះក៏បាននិយាយថា សំណាងហើយដែលប៉ះរថយន្តធំដូចគ្នា ហើយមិនបង្ករងគ្រោះដល់អ្នកដទៃ បើបត់ភ្លាមស៊ីញ៉ូភ្លាមដូច្នេះ បលសិនជាពលរដ្ឋកំពុងជិះម៉ូតូ ឬបើករថយន្តមកលឿនវិញ មិនដឹងជាគ្រោះថ្នាក់យ៉ាងណានោះទេ ដោយសារតែ ការបើកបរធ្វេសប្រហែសក្នុងពេលបត់ត្រលប់ក្រោយបែបនេះ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងដែរថា ករណីនេះគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ដោយសារខាងរថយន្តក្រឡុកស៊ីម៉ត៍ក្រុមហ៊ុន TPI ខាងលើនេះ ពិបាកនិយាយគ្នាបន្តិចហើយ ព្រោះគាត់អាងធានារ៉ាប់រង ទើបដោះស្រាយគ្នាមិនត្រូវ ទើបអ្នកបើករថយន្តដឹកគ្រឿងសមុទ្រក៏ទូរស័ព្ទហៅរថយន្តមួយគ្រឿងទៀត មកសាងគ្រឿងសមុទ្រចេញ ដើម្បីដឹកយកទៅអោយម៉ូយ ព្រោះទុកយូរមិនបានឡើយ ។

    មួយសន្ធុះក្រោយមក ក៏មានកម្មករជាច្រើននាក់ និងរថយន្តដឹកទំនិញមួយគ្រឿងទៀត បើកថយមកអែបពីក្រោមរថយន្តដឹកគ្រឿងសមុទ្រទាំងនោះ រួចលើកគ្រឿងសមុទ្រនោះដាក់រហូតអស់ពីលើរថយន្តផងដែរ។ បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌសែនសុខ បានចុះមកវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយ គ្នានៅពេលក្រោយ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay