ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃមានករណីឆ្លងវីរុសកូវីដ១៩ តិចបំផុតនៅថ្ងៃនេះ ដោយមានតែ ១៩នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់

    BY autoadmin April 21, 2020
    ប្រទេសថៃមានករណីឆ្លងវីរុសកូវីដ១៩ តិចបំផុតនៅថ្ងៃនេះ ដោយមានតែ ១៩នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់

    ដោយមានករណីថ្មីចំនួន ១៩នាក់ និងមានអ្នកស្លាប់ថ្មីតែម្នាក់ ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ប្រទេសថៃបានស្គាល់ថ្ងៃល្អដំបូងបំផុតរបស់ខ្លួនក្នុងខែនេះ នៅក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់ពួកគេ។ ដូច្នេះហើយចំនួនសរុបនៃអ្នកឆ្លងវីរុសរបស់ប្រទេសនេះ កើនដល់ ២,៨១១នាក់ ខណៈដែលអ្នកស្លាប់កើនដល់ ៤៨នាក់។ នេះបើតាមការចុះផ្សាយរបស់ The Nation Thailand សម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

    រហូតមកទល់ពេលនេះប្រទេសថៃក៏បានព្យាបាលអ្នកជំងឺបានជាសះស្បើយ ២,១០៨នាក់ ហើយមានតែអ្នកជំងឺ ៦៥៥នាក់ ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លទ្ធផលវិជ្ជមានក្នុងរយៈពេលចុងក្រោយនេះ បានត្រួសត្រាយផ្លូវសម្រាប់ការបន្ធូរបន្ថយការបិទទ្វារទូទាំងប្រទេសនាចុងខែនេះ។ របាយការណ៍នេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាល និងវិស័យឯកជន កំពុងពិនិត្យមើលលទ្ធភាពនៃការបន្ធូរបន្ថយការរឹតត្បឹតមួយចំនួន។ ចំណែកជនរងគ្រោះដែលបានស្លាប់ចុងក្រោយ គឺជាអ្នកបើកឡានតាក់ស៉ីម្នាក់ដែលមានជំងឺប្រចាំកាយស្រាប់ ហើយគាត់បានឆ្លងវីរុសបន្ទាប់ពីគាត់បានដឹកភ្ញៀវ ចេញពីកីឡដ្ឋានប្រដាល់ Lumpini ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nation Thailand

    Share This Post: