ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១,១១១នាក់ នាំឱ្យករណីសរុបកើនដល់ជាង ៩,០០០នាក់

    BY autoadmin April 21, 2020
    សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១,១១១នាក់ នាំឱ្យករណីសរុបកើនដល់ជាង ៩,០០០នាក់

    សាំងហ្គាពួរ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១,១១១ករណី នៅថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយរបស់ The Straits Times សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ករណីភាគច្រើនគឺជាពលករអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស (បណ្ដុំផ្ទះជួល)។ ចំណែក ២០នាក់ផ្សេងទៀត ជាជនជាតិសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍។

    តួលេខនេះនាំឱ្យមានករណីសរុបនៅសាំងហ្គាពួរកើនដល់ ៩,១២៥នាក់ ហើយក្នុងនោះក៏មានអ្នកជំងឺ ៨០១នាក់ បានជាសះស្បើយនិងរំសាយពីមន្ទីរពេទ្យ ខណៈមានមនុស្ស ១១នាក់បានស្លាប់។ ក្រសួងមហាផ្ទៃបាននិយាយថា ខ្លួនកំពុងធ្វើការលើសេចក្តីលម្អិតនៃករណីទាំងនេះ ហើយនឹងចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀតនៅយប់នេះ។ កាលពីថ្ងៃច័ន្ទប្រទេសនេះបានប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងបំផុត ដោយមានចំនួនករណី ១,៤២៦ ត្រូវបានបញ្ជាក់ ហើយ ១,៣៦៩នាក់ ក្នុងចំណោមពួកគេ គឺជាអ្នកដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: