ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លួចម៉ូតូបានហើយ ខំដោះគ្រឿងក្រៅចេញកុំឲ្យគេដឹង ចុងក្រោយនៅតែគេចមិនផុតពីសមត្ថកិច្ច

    BY Khmernote Media April 21, 2020
    លួចម៉ូតូបានហើយ ខំដោះគ្រឿងក្រៅចេញកុំឲ្យគេដឹង ចុងក្រោយនៅតែគេចមិនផុតពីសមត្ថកិច្ច

    ខេត្តកណ្តាល ៖ បុរសជាចោរលួចម៉ូតូម្នាក់ត្រូវអស់លក្ខណ៍ ដោយសារសមត្ថកិច្ចចាប់ឃាត់ខ្លួនបានសម្រេចពីករណីលួចម៉ូតូ០១គ្រឿងម៉ាក HONDA CLIK ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កណ្ដាល1W.7281 មានលេខតួ និងលេខម៉ាស៊ីន 8022752 នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។

    ជនសង្ស័យជាចោរលួចម៉ូតូត្រូវជាប់ខ្នោះនោះមានឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។

    ដោយឡែកជនរងគ្រោះដែលបាត់ម៉ូតូ០១គ្រឿងម៉ាក HONDA CLIK ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កណ្ដាល1W.7281 មានលេខតួ និងលេខម៉ាស៊ីន 8022752 កាលពីវេលាម៉ោង៩និង៤០នាទី នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ឈ្មោះ សម វុឌ្ឍី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរលក់ដូរ។

    ចំពោះសម្ភារៈវត្ថុតាង ដែលសមត្ថកិច្ចយកបានមកវិញមានម៉ូតូមួយគ្រឿងម៉ាក HONDA CLIK ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កណ្ដាល 1W.7281 មានលេខតួ និងលេខម៉ាស៊ីន 8022752។

    បើយោងតាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ដែលមានភិនភាគខាងលើ មកពីផ្សារកោះទៀវ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន។ ពេលជិះមកដល់ផ្ទះរបស់ខ្លួន ជនរងគ្រោះក៏បានចតម៉ូតូទុកនៅខាងមុខផ្ទះ ដោយពុំបានដកកូនសោរចេញពីម៉ូតូនោះទេ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ដើម្បីដាំស្លរ និងហាលខោអាវនៅខាងក្រោយផ្ទះ។ លុះប្រមាណជាងកន្លះម៉ោងក្រោយមក ទើបជនរងគ្រោះចេញមកខាងមុខផ្ទះមើលម៉ូតូក៏ស្រាប់តែបាត់ម៉ូតូតែម្ដង។

    ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ភ្លាមៗនោះជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន អោយជួយស្រាវជ្រាវតាមរក។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំននគរបាលប៉ុស្ដិ៍សំពៅពូន សហការជាមួយកម្លាំងជំនាញស្រុកបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ ០១នាក់ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ហើយក៏ធ្វើការឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

    គួរជម្រាបថានៅចំពោះមុខនគរបាលជនសង្ស័យ ពៅ វណ្ណារ៉ា បានសារភាពថា រូបគេពិតជាបានលួចយកម៉ូតូ០១គ្រឿងខាងលើរបស់ជនរងគ្រោះ សម វុឌ្ឍី ប្រាកដមែន និងបានជិះគេចចូលទៅក្នុងចំការស្វាយ ដែលម្ចាស់មិននៅរួចបានដោះក្បាំង និងខោអាវម៉ូតូនេះលាក់ទុកក្នុងចំការស្វាយនោះ ដែលស្ថិតនៅភូមិពោធិ៍ ឃុំព្រែកស្ដី ស្រុកកោះធំ ហើយនៅលាក់ខ្លួនទីនោះរហូតដល់ម៉ោង២០និង០០នាទីថ្ងៃដ៏ដែលទើបជិះម៉ូតូនេះទៅទុកនៅក្នុងផ្ទះរបស់ខ្លួនតែម្ដង៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay