ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រុស្ស៊ី បានកត់ត្រាករណីឆ្លងវីរុស COVID-19 ថ្មី ចំនួន ៥,៦៤២ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ សរុបទូទាំងប្រទេសកើនដល់ទៅ ៥២,៧៦៣នាក់

    BY autoadmin April 21, 2020
    រុស្ស៊ី បានកត់ត្រាករណីឆ្លងវីរុស COVID-19 ថ្មី ចំនួន ៥,៦៤២ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ សរុបទូទាំងប្រទេសកើនដល់ទៅ ៥២,៧៦៣នាក់

    មជ្ឍមណ្ឌលឆ្លើយតបវិបត្តិជំងឺឆ្លងរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានកត់ត្រាករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៥,៦៤២ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបាននាំឱ្យចំនួនសរុបទូទាំងប្រទេស កើនដល់ទៅ ៥២,៧៦៣នាក់។ ហើយមានមនុស្ស ៥១នាក់ ដែលបានឆ្លងវីរុសបានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤៥៦នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA សម្រាប់រសៀលថ្ងៃអង្គារនេះ។

    ចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសរុស្ស៊ី បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងនៅខែនេះ ទោះបីជាប្រទេសនេះបានរាយការណ៍ពីការឆ្លងតិចជាងបណ្តាប្រទេសអឺរ៉ុបខាងលិច នៅដំណាក់កាលដំបូងនៃការផ្ទុះឡើងក៏ដោយ។ គួរឱ្យដឹងដែរថា តួលេខនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ៤ រសៀលថ្ងៃអង្គារនេះ មានរហូតដល់ទៅ ២,៤៩៦,៦៦០នាក់ ហើយស្លាប់រហូតដល់ទៅ ១៧១,២៤០ ខណៈជាសះស្បើយបាន ៦៥៥,៨៨៨នាក់ នេះបើតាមការ update របស់ Worldometers

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: