ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកស្នងការរងខេត្តកណ្តាល ស្រេង សុខា ធ្លាប់ល្បីល្បាញរឿងបង្គាប់ថ្លៃទឹកដោះ ១០ម៉ឺនដុល្លារ ត្រូវបានសម្តេចក្រឡាហោម ស ខេង ផ្អាកការងារជាបណ្តោះអាសន្ន

    BY Khmernote Media April 21, 2020
    លោកស្នងការរងខេត្តកណ្តាល ស្រេង សុខា ធ្លាប់ល្បីល្បាញរឿងបង្គាប់ថ្លៃទឹកដោះ ១០ម៉ឺនដុល្លារ ត្រូវបានសម្តេចក្រឡាហោម ស ខេង ផ្អាកការងារជាបណ្តោះអាសន្ន

    លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន នៃបើយោងតាមលិខិតលេខ ២២១១ ប្រក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ យោងតាមសំណើររបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

    សេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង បានតម្រូវអោយលោកស្នងការរង ស្រេង សុខា ត្រូវបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរងចាំការសម្រេចជាថ្មី។ គួរបញ្ជាក់ផងដែរថា លោក ស្រេង សុខា គឺជាមន្ត្រីមានមុខមាត់មួយរូបនៅក្នងជួរនគរបាលជាតិ ដែលមានឈ្មោះល្បីល្បាញពេញបណ្តាញសង្គម Facebook ក្រោយពេលសំញ៉ែងប្រាក់១០ម៉ឺនដុល្លារ ធ្វើជាថ្លៃបណ្តាការអោយកូនក្រមុំរបស់លោក និងសំញ៉ែងចិញ្ចៀនពេជ្រធំៗ ក្បាលខ្សែក្រវ៉ាត់ពេជ្រ រហូតត្រូវបានអង្គភាពប្រឆាំងអំពើរពុករលួយហៅទៅសួរនាំ តែត្រូវបានអះអាងថាជាគ្រឿងអលង្ការក្លែងក្លាយទេ។ ថ្មីៗនេះដែរលោក ស្រេង សុខា ក៏ត្រូវបានអតីតអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ចោទប្រកាន់ថាហ៊ានយកឈ្មោះលោក ទៅគម្រាម មេឃុំរការខ្ពស់ បញ្ជាអោយសុីញ៉េ រឿងដីបឹងទទឹងថ្ងៃ របស់រដ្ឋជាង២០ហិចតា ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ថែមទៀតផង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay