កូវីដ-១៩
ត្រឹម១ថ្ងៃ នៅអាមេរិកមានអ្នកស្លាប់ដោយសារកូវីដ១៩ ជិត៣ ០០០នាក់ ខណៈអ្នកឆ្លងកើនលើស៨០ម៉ឺននាក់ហើយ
BY Khmernote Media
April 22, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជាង៨០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ២,៨០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៨១៨,៧៤៤ នាក់ (កើនឡើង ២៥,៩៨៥ នាក់) អ្នកស្លាប់សរុប ៤៥,៣១៨ នាក់ (កើនឡើង ២,៨០៤ នាក់) និងជាសះស្បើយចំនួន ៨២,៩២៣ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,៥៥៦,៥៤៨ លាននាក់ ស្លាប់ជាង ១៧៧,៦១២នាក់ និងជាសះស្បើយជាង ៦៩០,២៦៥នាក់៕

អត្ថបទ៖ សេម
ប្រភព៖ worldometers