ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាកលវិទ្យាល័យ Johns Hopkins ៖ ករណីជាសកលនៃវីរុសកូវីដ១៩ ពេលនេះមានលើសពី ២.៥ លាននាក់

    BY autoadmin April 22, 2020
    សាកលវិទ្យាល័យ Johns Hopkins ៖ ករណីជាសកលនៃវីរុសកូវីដ១៩ ពេលនេះមានលើសពី ២.៥ លាននាក់

    ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា ករណីជាសកលនៃវីរុស COVID-19 ពេលនេះមានដល់ទៅ ២.៥ លាននាក់ នៅទូទាំងពិភពលោក។ មជ្ឈមណ្ឌលបច្ចេកវិទ្យាវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) របស់សាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីដែលបានបញ្ជាក់ទូទាំងពិភពលោក បានកើនឡើងដល់ខ្ទង់ ២.៥លាននាក់ គិតព្រឹកថ្ងៃអង្គារ, ដោយមានអ្នកឆ្លង ២,៥០១,១៥៦ គិតត្រឹមម៉ោង ១៥ និង ២០នាទី (GMT) ។ CSSE បាននិយាយថា មនុស្សសរុបចំនួន ១៧១,៨១០ នាក់បានស្លាប់ ដោយសារវីរុសនេះនៅទូទាំងពិភពលោក។

    ក្នុងចំណោមប្រទេស និងតំបន់ទាំងអស់ សហរដ្ឋអាមេរិកបានកត់ត្រាករណី និងចំនួនអ្នកស្លាប់ខ្ពស់បំផុត ដែលអ្នកឆ្លង ៨១៨,៧៤៤នាក់ និងស្លាប់ ៤៥,៣១៨នាក់ នេះបើតាមរបាយការណ៍ចុងក្រោយដោយ Worldometers ។ អេស៉្បាញបានរាយការណ៍ថា មានករណីចំនួន ២០៤,១៧៨ និងមានអ្នកស្លាប់ ២១,២៨២នាក់ ខណៈដែលប្រទេសអ៉ីតាលីមានអ្នកឆ្លង ១៨១,២៨៨នាក់ និងមានអ្នកស្លាប់ ២៤,១១៤នាក់។ យោងតាមតួលេខសរុបរបស់ CSSE បានឱ្យដឹងថា ប្រទេសដទៃទៀតដែលមានករណីជាង ១០០.០០០ ករណី រួមមាន៖ បារាំង អាឡឺម៉ង់ និងចក្រភពអង់គ្លេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៉ីនហួរ

    Share This Post: