ខេត្ត-ក្រុងទាំងនេះ មិនទាន់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាអស់នៅឡើយទេ
ចាប់តាំងពីការរាលដាលវីរុស COVID-19 នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានខែមកនេះ យើងសង្កេតឃើញសន្ទុះក្នុងការព្យាបាលអ្នកជំងឺ COVID-19 មានប្រសិទ្ធភាពល្អ និងឆាប់រហ័ស។
បើតាមរបាយការណ៍ស្តីពីករណីឆ្លងជំងឺ COVID-19 គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសានេះ របស់ ក្រសួងសុខាភិបាល បានបង្ហាញឲ្យដឹងថា ករណីជាសះស្បើយមានចំនួន ១១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១២នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស។ សម្រាប់អ្នកទាំង១២ ដែលកំពុងសម្រាកព្យាបាលនៅឡើយ រួមមាន៖

– ភ្នំពេញ៖ ៧ ករណី
– ព្រះសីហនុ៖ ១ ករណី
– សៀមរាប៖ ១ ករណី
– បន្ទាយមានជ័យ៖ ១ ករណី
– កំពង់ឆ្នាំង៖ ១ ករណី
– កែប៖ ១ ករណី
ក្រៅពីនេះ ខេត្ត-ក្រុងដែលបានព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយអស់គ្មានសល់ម្នាក់ មានដូចជា៖ កំពង់ចាម បាត់ដំបង ព្រះវិហារ កំពត ត្បូងឃ្មុំ កោះកុង និងខេត្តកណ្តាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ