ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីនគរបាលខណ្ឌមានជ័យ មានជាងមកកាត់សក់ដល់ទីកន្លែង ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺ កូវីដ-១៩

    BY Khmernote Media April 22, 2020
    មន្ត្រីនគរបាលខណ្ឌមានជ័យ មានជាងមកកាត់សក់ដល់ទីកន្លែង ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺ កូវីដ-១៩

    បញ្ហាការរាលដាលនៃជំងឺ កូវីដ-១៩ នៅលើពិភពលោកបានធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនៅតាមប្រទេសនិមួយៗបានរៀបចំយន្តការទប់ស្កាត់ការឆ្លងរាលដាល តាមវិធីសាស្ត្ររាងៗខ្លួន ហើយកម្ពុជាយើងក៏មានវិធានការច្បាស់លាស់ ក្រោមការដឹកនាំដោយរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មានប្រសិទ្ធខ្ពស់ ប៉ុន្តែក៏មានការអំពាវនាវកុំអោយមានការធ្វេសប្រហែស ថ្វីត្បិតកម្ពុជាមានការធូរស្រាលយ៉ាងណាក្តី។ ក្នុងនោះដែរយោងតាមការចេញផ្សាយរបស់ទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្សាយពីវិធានការមួយដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ ដោយបានតម្រូវអោយជាងកាត់សក់មកកាត់សក់អោយមន្ត្រីនគរបាលដល់ទីកន្លែងតែម្តង។

    ផេកផ្លូវការរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ បានរៀបរាប់ថា៖ “ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាកដាលវីរុសកូវីដ១៩ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យជាងកាត់សក់មកកាត់សក់ខ្លីដល់មន្ត្រីនគរបាលទាំងអស់ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដល់ទីកន្លែង ។ ក្នុងនាមជាកងកម្លាំងត្រូវតែគោរពបទបញ្ជា គោរពវិន័យ ស្លៀកពាក់ឲ្យបានសមរម្យ និងកាត់សក់ខ្លីជានិច្ច ។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay