លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង ក្រើនរម្លឹកបងប្អូនកុំបន្ធូរការប្រុងប្រយ័ត្ន “រលកទីមួយហាក់ទៅបាត់ស្ងប់មែន តែសុខាភិបាលយេីង កំពុងបារម្ភរលកទី២”
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង បានសរសេរក្នុងហ្វេសបុករបស់លោកសាស្រ្តាចារ្យ កុំបន្ធូរការប្រុងប្រយ័ត្ន លោកសាស្រ្តាចារ្យ បានប្រៀបធៀបស្ថានភាពកូវីដ១៩នៅកម្ពុជា ដោយលើកឡើងថា រលកទីមួយហាក់ទៅបាត់ស្ងប់មែន តែសុខាភិបាលយេីង កំពុងបារម្ភរលកទី២។ លោកសាស្រ្តាចារ្យបានក្រៀនរម្លឹកថា៖ ” បងប្អូនកូនក្មួយជាទីរាប់អាន! ដែលប្រមុខរដ្ឋាភិបាលយេីង ដាក់វិធានការណ៍ដ៏តឹងតែងនេះ ព្រោះ Covid19 ដែលយេីងកំពុងប្រឈមមុខសព្វថ្ងៃ ជា មេរោគមហាសាហាវណាស់។ ពិភពលោកស្គាល់វាមិនច្បាស់នៅឡេីយទេ។ វាបង្កឲ្យមហាអំណាចក្នុងសកលលោកក្រពុលមុខឈ្លោះគ្នា។

នៅស្រុកខ្មែរយេីង រលកទីមួយហាក់ទៅបាត់ស្ងប់មែន តែមេរោគនេះអាចនៅក្នុងខ្លួនមនុស្ស ហេីយមិនចេញសញ្ញារោគ។ ខាងសុខាភិបាលយេីង កំពុងបារម្ភរលកទី២។ ពួកនេះអាចជាក្រុមជំនាន់ទី២ second version។ ប្រទេសនៅអាស៊ានកំពុងល្វីងមុខ អាសន្ននឹងរលកទី២នេះ។ ដូច្នេះអស់លោកអ្នក កុំបន្ធូរការប្រុងប្រយ័ត្ន!”៕

