ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីបំផុតជនសង្ស័យ ដែលបាញ់សម្លាប់ប្អូនថ្លៃខ្លួនឯងត្រូវបានចាប់ខ្លួនហើយ

    BY Khmernote Media April 23, 2020
    ទីបំផុតជនសង្ស័យ ដែលបាញ់សម្លាប់ប្អូនថ្លៃខ្លួនឯងត្រូវបានចាប់ខ្លួនហើយ

    ខេត្តកណ្តាល៖ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់មួយរយៈរួចមក ទីបំផុតជនសង្ស័យ ដែលបានបាញ់សម្លាប់ប្អូនថ្លៃខ្លួនឯងត្រូវបានចាប់ខ្លួនហើយ។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ នៅវេលាម៉ោង១៨ និង៣០នាទី ស្ថិតនៅចំណុចភូមិ ចុងកោះ ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០ ដោយអនុវត្តតាមបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាល ខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ ស្នងការរង ផែនការងារព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សែម រ៉ានុន នៅវេលាម៉ោង១៧ និង០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០ នៅភូមិអន្លង់ជ្រៃ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបន្តស្វែរកវត្ថុតាង បន្តទៀត។

    ជនរងគ្រោះមានឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់) ចំណែកជនសង្ស័យមានឈ្មោះ សែម រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលបាក់ខែង មានទីលំនៅភូមិ ឃុំ កើតហេតុ។ វត្ថតាងដកហូតបានរួមមាន  ស្រោមកាំភ្លើងខ្លី ០១ និង សំបកគ្រាប់ ០១ (ម៉ាកk59)។

    តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធ ខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី ភ្ជង់ប្រពន្ធខ្លួន ពេលនោះជនរងគ្រោះចេញមកឃាត់ ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅទៅជនរងគ្រោះ០១ គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិត ខាងជិះគេចខ្លួនបាត់។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay