ព័ត៌មានជាតិ
ណែនាំរឿងទុកសំរាមផ្តេសផ្តាសមិនស្តាប់ អាជ្ញាធរក្រុងព្រះសីហនុនឹងចាត់វិធានការ ចាប់អ្នកចោលសំរាមផាកពិនយ័ជាប្រាក់ច្រើនគួរសម និងថតរូបទុកផ្សាយជាសាធារណៈអោយមហាជនស្គាល់មុខ ដើម្បីជាការព្រមានថែមទៀត
BY Khmernote Media
April 23, 2020
ក្រុងព្រះសីហនុ – យោងតាមការបញ្ជាក់មន្ត្រីបានប្រាប់ថា មានកាកសំណល់អាហារ ដែលពលរដ្ឋមួយចំនួនពិសារហើយពេលយប់ ត្រូវបានទុកចោលនៅលើឆ្នេរ និងក្រោមដើមឈើក្នុងឆ្នេរសាធារណៈ(អតីតៈអារីស្តុន)ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។ មន្ត្រីនិងផ្នែកសម្អាតឆ្នេរដែលចុះកើបប្រមូលកាកសំណល់សំរាមនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២០នេះអោយដឹងថា សំរាមបែបនេះយប់ខ្លះមានច្រើនជាងនេះក៍មានដែរ កើតឡើងដោយសារពលរដ្ឋមួយចំនួនទុកចោលរាយប៉ាយ មិនព្រមជួយវេចខ្ចប់យកទៅដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះ។

ប្រភពពីមន្ត្រីរដ្ឋបាលខេត្តអោយដឹងដែរថា ក្រោយពីវិធានការអប់រំមិនទទួលជោគជយ័ អាជ្ញាធរទំនងជានឹងរៀបចំវិធានការ តាមចាប់អ្នកចោលសំរាមឬកាកសំណល់បែបនេះ ផាកពិនយ័ជាប្រាក់ក្នុងចំនួនមួយច្រើនគួរសម និងថតរូបផ្សព្វផ្សាយជាសាធារណៈអោយមហាជនស្គាល់មុខ ដើម្បីជាការព្រមាន មិនអោយអ្នកផ្សេងយកគំរូតាម៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង