ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពុទ្ធោ ! ហាងឆេង ផ្លែសំរ៉ង ឡើងថ្លៃខ្ពស់ ពលរដ្ឋនាំគ្នាកាប់រំលំដើម ព្រោះចង់ប្រមូលផលអោយទាន់ចិត្ត ខ្ចិលរង់ចាំវាជ្រុះ

    BY Khmernote Media April 23, 2020
    ពុទ្ធោ ! ហាងឆេង ផ្លែសំរ៉ង ឡើងថ្លៃខ្ពស់ ពលរដ្ឋនាំគ្នាកាប់រំលំដើម ព្រោះចង់ប្រមូលផលអោយទាន់ចិត្ត ខ្ចិលរង់ចាំវាជ្រុះ

    កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិវីរ:ជ័យ ភូមិសាស្ត្រខេត្តស្ទងត្រែង ចំនួន ០៥នាក់ បានចុះល្បាតក្នុងឧទ្យានជាតិវីរ:ជ័យ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចូលព្រៃប្រមូលផលផ្លែសំរ៉ង ដោយហាមមិនឱ្យប្រមូលផលតាមវិធីរំលំដើម។ ការចុះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបែបនេះដោយសារតែ បច្ចុប្បន្នទីផ្សារផ្លែសំរ៉ង ហាក់មានតំលៃដោយឈ្មួញបានចុះទៅទិញដល់ក្នុងសហគមន៍តែម្តង ក្នុងតំលៃ ៣៥០០០រៀល ទៅ ៤៥០០០រៀល ក្នុងមួយគីឡូក្រាម។

    ដោយសារតែបែបនេះហើយបានជានាំអោយប្រជាពលរដ្ឋនាំគ្នាចូលទៅប្រមូលផលសំរ៉ង នៅក្នុងព្រៃតាមរយៈវិធីសាស្ត្រកាប់រំលំដើម ដើម្បីទទួលផលទាន់ចិត្ត ខ្ចិលរង់ចាំវាជ្រុះ និងបណ្តាលអោយដើម្បីសំរ៉ងធំៗ បានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណា មន្ត្រីឧទ្យានុរក្សក៏ធ្លាប់បានផាកពិន័យលើជនដែលផ្តួលរំលំដើមសំរ៉ងផងដែរ ហើយមហាជនក៏បានអំពាវនាវអោយមន្ត្រីឧទ្យានុរក្ស ចុះផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីថែរក្សាដើមសំរ៉ង និងដើម្បីរក្សាចំណូលប្រជាសហគមន៍របស់ពួកគាត់អោយបានយូរអង្វែង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay