ព័ត៌មានជាតិ
ពិការដៃទាំងគូ ហើយពិការភ្នែកខាងឆ្វេង តស៊ូដើរសុំទានគេនៅក្រៅប្រទេស សន្សំប្រាក់ទិញដីបាន ៥០ហិចតា ចែកជនក្រីក្រ៣០០គ្រួសារ នៅខេត្តឧត្តរមានជ័យ
BY Khmernote Media
April 23, 2020
បងប្រុសម្នាក់ជាជនពិការដៃទាំងគូ និងប្រកបរបរជាអ្នកសុំទានដើរសុំទានគេនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី សន្សំប្រាក់ទិញដីបាន៥០ហិចតា ចែកជូនជនក្រីក្រ និងជនពិការជាច្រើនគ្រួសារនៅខេត្តឧត្តរមានជ័យ។ បងប្រុសពិការរូបនោះមានឈ្មោះថា លឹម ភា អាយុ៤១ឆ្នាំ បានសន្សុំប្រាក់ដែលបានមកពីការសុំទាននៅក្រៅប្រទេស យកមកទិញដី៥០ហិចតា នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងនោះដែរលោក រ៉ាស៊ី ដែលជាពិធីករល្បីឈ្មោះម្នាក់ក៏បានបង្ហោះសារនៅលើ Facebook លោកថា៖ “បងជាអ្នក សុំទាន តែបងមាន តែបងពិតជាមានបេះដូង!សូមសរសើរទឹកចិត្ត បងប្រុស! ជនពិការម្នាក់ដើរសុំទានក្រៅប្រទេស បានលុយយកមកទិញដីចែកអោយអ្នកក្ររស់នៅ! បងពិតជាមានបេះដូង មនុស្សធម៌ពិត ប្រាកដ! បងនឹងបំបែកកំនត់ត្រា អ្នកសុំទាន និង ល្បីទូទាំងសកលលោក!”
