ព័ត៌មានជាតិ
ក្រុមចោរធ្វើសកម្មភាពបន្លំយកលុយយ៉ាងសកម្ម ត្រូវបាននគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនបានហើយ មុននេះបន្តិច
BY Khmernote Media
April 23, 2020
រាជធានីភ្នំពេញ ៖ បើតាមសម្ដីលោកវរសេនីយ៍ត្រី អ៊ុំ រតនា មេប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ បានបញ្ជាក់អោយដឹងមុននេះបន្តិចថា កាលពីព្រលប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងនគរបាលរបស់លោក ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងដឹកនាំដោយរូបលោកជាមេប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ បានហើយ ដែលជាចោរធ្វើសកម្មភាពបន្លំយកលុយយ៉ាងសកម្ម ។ ក្រុមចោរទាំងនេះ ទើបធ្វើសកម្មភាពបន្លំលួចយកលុយពីកន្លែងវេរលុយ វីង នាពេលថ្មីៗនេះ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ផងដែរ។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ!


អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត