ព័ត៌មានជាតិ
យប់នេះសមត្ថកិច្ចបន្តចុះណែនាំ អប់រំ និងបញ្ឈប់ការជួបជុំ ផឹកសុី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា រំខានអ្នកជិតខាង
BY Khmernote Media
April 23, 2020
យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ ២៤ម៉/២៤ម៉ រីករាយនឹងបម្រេីប្រជាពលរដ្ឋជានិច្ច មិនបង្អង់យូរ ទទួលបានខំមិនប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចចុះដល់ទីតាំងភ្លាមៗដេីម្បីណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពដែលបង្កសម្លេងរំខានអ្នកជិតខាងមិនអាចសម្រាកបាន ដោយការជួបជុំ ផឹកសុី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា ។ សូមចូលរួមគោរពសិទ្ធិអ្នកជិតខាង ក៏ដូចជាការស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩៕






