ព័ត៌មានជាតិ
សមត្ថកិច្ចខណ្ឌចំការមនក្របួចបានចោរជំនាញឆក់កាបូបប្រជាពលរដ្ឋតាមដងផ្លូវ (មានវីដេអូ)
BY Khmernote Media
April 24, 2020
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខយានដ្ឋានលាងរថយន្ត ផ្លូវ៤៨៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រោយពីបានទទួលពាក្យបណ្ដឹងមានចោរឆក់កាបូបរួចមក កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ មឿន សុគន្ធ អាយុ ៣០ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ណ័មានជយ័ មុខរបរគ្មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០:០៥នាទី ។ បច្ចុប្បន្នជនសង្ស័យខាងលើនេះ កំពុងកសាងនីតិវិធីនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ