កូវីដ-១៩
អ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនជិត ៩០ម៉ឺននាក់ហើយ ឯអ្នកស្លាប់វិញកើនជិត៥ម៉ឺននាក់
BY Khmernote Media
April 24, 2020
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត៩០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ២,៣០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៨៨០,២០៤ នាក់ (កើនឡើង ៣១,៤៨៧ នាក់) អ្នកស្លាប់សរុប ៤៩,៨៤៥ នាក់ (កើនឡើង ២,៣២៥ នាក់) និងជាសះស្បើយចំនួន ៨៥,៩២២ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លង ២,៧១៨,១៣៩ នាក់ អ្នកស្លាប់ ១៩០,៦៣៥នាក់ និងជាសះស្បើយជាង ៧៤៥,៥០០នាក់៕

អត្ថបទ៖ សេម
ប្រភព៖ worldometers