ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថៃ ស្រីនាង អ្នកលក់អនឡាញបញ្ចេញសាច់ស៉ិចស៊ី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៦ខែ តែអនុវត្តន៍ត្រឹម ២ខែ ១៥ថ្ងៃ

    BY Khmernote Media April 24, 2020
    ថៃ ស្រីនាង អ្នកលក់អនឡាញបញ្ចេញសាច់ស៉ិចស៊ី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៦ខែ តែអនុវត្តន៍ត្រឹម ២ខែ ១៥ថ្ងៃ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក កេត សុជាតិ បានបើកសវនាការប្រកាសសាលក្រមដោយបានសម្រេចផ្តន្ទាទោសជនត្រូវចោទឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ដាក់ពន្ធនាគារកំណត់ ៦ខែ ប៉ុន្តែអនុវត្តន៍ត្រឹមតែ ២ខែ ១៥ថ្ងៃប៉ុណ្ណោះ ទោសនៅដល់ត្រូវព្យួរ។

    គួរបញ្ជាក់ផងដែរថា ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាអ្នកលក់ផលិតផលអនឡាញតាមបណ្តាញសង្គម បញ្ចេញសាច់កេរ្តិ៍ខ្មាស ធ្វើឲ្យមហាជនជាច្រើនរិះគន់នោះ ត្រូវតុលាការចេញដីកាដាក់ពន្ធនាគារក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិមាត្រា៣៨ មាត្រា៣៩ ច្បាប់ស្តី «ពីអាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ កាលពីជាង២ខែមុន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay