កូវីដ-១៩
សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៩៧នាក់ ហើយភាគច្រើនគឺចេញពីបណ្ដុំផ្ទះជួល
BY autoadmin
April 24, 2020
សាំងហ្គាពួរ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៨៩៧ករណី នៅសាំងហ្គាពួរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ ក្នុងចំណោមករណីទាំងនេះមានតែ ១៣ ករណីប៉ុណ្ណោះ ដែលជាករណីក្នុងសហគមន៍ ខណៈដែលករណីផ្សេងទៀតសុទ្ធតែជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន(ផ្ទះជួល)។ នេះបើតាមការចុះផ្សាយថ្មីចុងក្រោយរបស់ Asia One។

តួលេខករណីថ្មីជាការធ្លាក់ចុះ ១៤០នាក់ ពីករណីដែលបានបញ្ជាក់កាលពីម្សិលមិញ ដែលមានចំនួន ១,០៣៧ករណី។ ចំនួននេះនាំឱ្យមានករណីសរុបនៅសាំងហ្គាពួរកើនដល់ទៅ ១២,០៧៥នាក់ ដោយមានអ្នកជំងឺ ៩២៤នាក់ បានជាសះស្បើយនិងត្រូវរំសាយចេញ ខណៈមនុស្ស ១២នាក់បានស្លាប់។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយនៅយប់នេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Asia One