ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Breaking News! មកដឹងលទ្ធផលពិនិត្យសុខភាពរបស់កម្មកររោងចក្រដែលបានឈប់សំរាកថ្ងៃចូលឆ្នាំខ្មែរជាង៥ពាន់នាក់ និងអ្នកដែលត្រូវយកសំណាកទៅពិសោធ១២៥នាក់

    BY Khmernote Media April 24, 2020
    Breaking News! មកដឹងលទ្ធផលពិនិត្យសុខភាពរបស់កម្មកររោងចក្រដែលបានឈប់សំរាកថ្ងៃចូលឆ្នាំខ្មែរជាង៥ពាន់នាក់ និងអ្នកដែលត្រូវយកសំណាកទៅពិសោធ១២៥នាក់

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមុននេះបន្តិចស្តីពីលទ្ធផលសរុបនៃការត្រួតពិនិត្យសុខភាព និងការបិទបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយចូលបម្រើការងារវិញ មានកម្មកររោងចក្រចំនួន ៥០៤៥នាក់ត្រូវបានពិនិត្យសុខភាព ដោយក្នុងនោះមាន ៤៨២៣នាក ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃ។

    ក្នុងសេចក្តីប្រកាសដដែលបានអោយដឹងថាទៀតថា ក្រៅពីកម្មករជាង៤ពាន់នាក់ដែលដាក់ឱ្យចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃនោះ ក៏មានកម្មករចំនួន៩៧នាក់ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្មករចំនួន១២៥នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២។ ក្រៅពីនេះទៀតក៏មានកម្មករចំនួន១២៥នាក់ទៀតផងដែរ ដែលត្រូវបានយកសំណាកទៅពិសោធបន្តរកមេរោគកូវីដ១៩ ប៉ុន្តែលទ្ធផលកម្មករទាំង១២៥នាក់នោះ គឺមិនមានផ្ទុកមេរោគកូវីដ១៩នោះឡើយ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសដែរថា មកទល់នឹងពេលនេះ កម្មករសរុប២០២នាក់ត្រូវបានអនុញ្ញាតអោយចេញពីមណ្ឌលចត្តាឡីស័យកម្រិត១និងកម្រិត២ហើយ ដោយពួកគេត្រូវធ្វើចត្តាឡីស័កបន្តទៀតនៅផ្ទះរាងខ្លួន ហើយក្រសួងក៏បានបិទបញ្ចប់ការត្រួតពិនិត្យសុខភាពរបស់កម្មកររោងចក្រទាំងនោះផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay