ឃាត់ខ្លួនជនអនាថាប្រុសស្រី៥នាក់ តែងចូលពួនសម្ងំជក់ថ្នាំក្នុងចេតិយនៅវត្តទួលទំពូង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោកកែវ សំណាង អភិបាលរងខណ្ឌចំការមន បានចុះរដ្ឋបាលក្នុងវត្តទួលទំពូង ដែលស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដោយប្រមូលជនអនាថាប្រុសស្រី ដែលកំពុងពពាក់ពពូនគ្នាប្រើប្រាស់ថ្នាំញៀន នៅក្នុងចេតិយ បានចំនួន៥នាក់ ។

ក្នុងការចុះរដ្ឋបាលនោះដែរគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានឃាត់មនុស្សប្រុសស្រី៥នាក់ ដែលលួចមកសម្ងំជក់ថ្នាំនៅក្នុងចេតិយ នៅក្នុងវត្តទួលទំពូង នៅក្នុងនោះគឺមានប្រុស៤នាក់ ស្រីម្នាក់។
ក្រោយពីធ្វើការឃាត់ខ្លួនជនអនាថា ដែលមកសម្ងំជក់ថ្នាំនៅក្នុងចេតិយ លោក កែវ សំណាងអភិបាលរងខណ្ឌចំការមនបានធ្វើការណែនាំមិនឲ្យពួកគាត់មកសម្ងំជក់ថ្នាំនៅក្នុងវត្តនេះតទៅទៀតនោះទេ ហើយឲ្យពួកគាត់ធ្វើកិច្ចសន្យាបើថ្ងៃមុខឃើញពួកគាត់មកចូលជក់ថ្នាំនៅក្នុងវត្តនេះ គឺលោកនឹងមានវិធានការចាត់ការទៅតាមផ្លូវច្បាប់ហើយ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត