សមត្ថកិច្ចចុះបង្ក្រាបដល់ទីតាំងអាជីវកម្មរបស់ Mr.Free អ្នកលេងសៀកដ៏ល្បីឈ្មោះ ដោយសារលក់ម៉ាស៊ីនផ្តាច់បារីគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ
រាជធានីភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី (VAP) ឧបករណ៍លេងសៀក គ្រឿងអេឡិចត្រូនិចផ្សេងៗ របស់លោក MR. FREE អតីតអ្នកសម្តែងសៀក ដោយសារគ្មានច្បាប់អាជីវកម្ម។

ប្រត្ដិបត្ដិការខាងលើនេះធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីរបស់លោក សឿ ន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង ដែលមានទីតាំងស្ថិតនៅ ចំណុចផ្ទះលេខ១៥២ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល គោក រាជធានី ភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
សមត្ថកិច្ចបានបញ្ជក់ថា តំណាងម្ចាស់ផ្ទះមានឈ្មោះ ចាន់ បញ្ញា ភេទប្រុសអាយុ២៧ ឆ្នាំ មានទីលំនៅទីតាំងខាងលើ។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ទីតាំងខាង លើនេះគ្មានច្បាប់ធ្វើអាជីវកម្ម និង គ្មានបណ្ណប៉ាតង់ និងគ្មានលើកស្លាកយីហោ។
ក្នុងការចុះត្រួតពិនិត្យខាងលើនេះរកឃើញសម្ភារៈចែកចាយដូចជា បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP)ម៉ាស៊ីន៥៩គ្រឿង និងទឹកថ្នាំ៦៣២គ្រឿង មិនមានការចុះបញ្ចិកា ហាមឃាត់ប្រើប្រាស់ និង ដកហូត ។ ចំពោះម្ចាស់ទីតាំងមិនត្រូវបានឃាត់ខ្លួនទេ ប៉ុន្ដែអញ្ចើញទៅឆ្លើយបំភ្លឺនៅ គ.ជ.ប.ក ក្រសួងមហាផ្ទៃ និង ផ្អាកការលក់ (VAP) អាជីវកម្មបណ្ដោះអាសន្ន៕


អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត