កូវីដ-១៩
សាំងហ្គាពួរមានករណីថ្មីចំនួន ៦១៨នាក់ នៅថ្ងៃនេះ សរុបអ្នកឆ្លងទាំងអស់មាន ១២,៦៩៣ នាក់
BY autoadmin
April 25, 2020
ក្រសួងសុខាភិបាលសាំងហ្គាពួរ បានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៦១៨ ករណី នៅក្នុងប្រទេសនៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។ វាជាតួលេខធ្លាក់ចុះពីកំណត់ត្រាប្រចាំថ្ងៃម្សិលមិញ ដែលមានចំនួន ៨៩៧ករណីថ្មី ហើយភាគច្រើននៃអ្នកឆ្លងជាអ្នកកាន់ប័ណ្ណការងារដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន និងមាន ៧ករណី ជាជនជាតិសិង្ហបុរី ឬមានទីលំនៅអចិន្រ្តៃយ៍។

រហូតមកដល់ពេលនេះមានករណីសរុបចំនួន ១២,៦៩៣ ករណី ត្រូវបានរាយការណ៍នៅសាំងហ្គាពួរ ដោយមាន ៩៥៦ករណី បានជាសះស្បើយនិងរំសាយចេញ ខណៈតួលេខស្លាប់គឺនៅតែ ១២នាក់ ដដែល។ ក្រសួងសុខាភិបាលសាំងហ្គាពួរនិយាយថា ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយនៅយប់នេះ។


អត្ថបទ៖ លីដា
ប្រភព៖ Asia One