ក្រុមក្មេងទំនេីងកែច្នៃសុីមាំងម៉ូតូរំខានគេឯង ត្រូវបានកំលាំងនគរបាលធ្វេីការឃាត់អប់រំអោយអាណាព្យាបាលមកធានាធ្វេីកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពរំខានដល់ពលរដ្ឋ និងសង្គម
កំពង់ស្ពឺ៖ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ មានការប្រគល់ម៉ូតូជូនអាណាព្យាបាលដែលកូនៗគាត់ជាក្រុមទំនេីង “កែឆ្នៃបំពង់សុីមាំងម៉ូតូឲ្យលាន់សម្លេងខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋនិងសង្គម “ ម៉ូតូដែលកំលាំងនគរបាលឃាត់បានមានចំនួន ១៩គ្រឿង ។

ការប្រគល់ម៉ូតូដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេសនេះអោយទៅអាណាព្យាបាលនាពេលនោះ បានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន លោកចៅសង្កាត់ស្វាយក្រវ៉ាន់ និងមានការចូលរួមមកទទួលយកម៉ូូតូនិងធ្វេីកិច្ចសន្យាពីរសំណាក់វត្ដមាន អាណាព្យាបាល សាមុីខ្លួនជាកូនទំនេីងផងដែរ ។
ក្រោយការអប់រំណែនាំ ធ្វេីកិច្ចសន្យាបញ្ឍប់សកម្មភាពទាំងនោះ អាណាព្យាបាលនិងសាមុីខ្លួនបានយកសម្ភារៈសុីមាំងម៉ូតូ(សុីមាំងស្រុីន)មកធ្វេីការដោះដូរអោយដូចស្ថានដេីមវិញ ទេីបអនុញ្ញាតឲ្យយកទៅប្រេីប្រាស់ជាធម្មតាវិញ ។
តាមការបញ្ជាក់អោយដឹងបន្ថែមពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ថាប្រតិបត្ដិការនេះគឺ ក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ដ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម អភិបាលខេត្ដ និងការចង្អុលការផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំលាំងនគរបាលការិយាល័យចរាចរណ៍ សហការជាមួយកម្លាំងរបស់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ទាំង៨ ឃុំ.សង្កាត់បន្ដប្រតិបត្ដិការ និងចុះផ្សព្វផ្សាយណែនាំដោយផ្ទាល់ដល់មុខសញ្ញា ដែលជាក្រុមក្មេងទំនេីងនិងទីតាំងលក់ជួសជុលកែច្នៃសុីមាំងម៉ូតូនៅក្នុងភូមិសាស្រ្ដខេត្ដ ជាបន្ដបន្ទាប់ ប៉ុន្ដែនូវតែជាបញ្ហាទុក្ខកង្វល់អំពីក្រុមគ្រួសារអាណាព្យាបាលមួយចំនួនហាក់បីដូចជាមិនចាប់អារមមណ៍និងអប់រំប្រដៅដល់កូន-ក្មួយនោះទេ ជាការសំណូមពរ សូមអាណាព្យាបាល មាតា បិតា ទាំងអស់សូមជួយអប់រំណែនាំដល់កូនអោយចូលរួមគោរពច្បាប់និងបញ្ឍប់នូវសកម្មភាពទាំងឡាយដែលទាក់ទងដល់ផ្លូវច្បាប់ « រួមគ្នាដេីម្បីសង្គមជាតិរបស់យេីង ត្រូវមានការចូលរួមពីសំណាក់ពលរដ្ឋនៅក្នុងសង្គម៕




ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ