ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនជិត ១លាននាក់ហើយ ខណៈអ្នកស្លាប់វិញកើនជាង៥៥ ០០០នាក់

    BY Khmernote Media April 27, 2020
    អ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនជិត ១លាននាក់ហើយ ខណៈអ្នកស្លាប់វិញកើនជាង៥៥ ០០០នាក់

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត១លាននាក់ហើយ និងមានចំនួនស្លាប់មានជាង ១,១០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។

    បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៩៨៧,១៦០ នាក់ (កើនឡើង ២៦,៥០៩ នាក់) អ្នកស្លាប់សរុប ៥៥,៤១៣ នាក់ (កើនឡើង ១,១៥៧ នាក់) និងជាសះស្បើយចំនួន ១១៨,៧៨១ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លង ២,៩៩៤,៧២២ នាក់ អ្នកស្លាប់ ២០៦,៩៨៨នាក់ និងជាសះស្បើយជាង ៨៧៨,៧០៧នាក់៕

    អត្ថបទ៖ សេម
    ប្រភព៖ worldometers

    Share This Post:
    MPO4D jitutoto mpo4d Mpoplay