ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណគេហទំព័រ ចក្រវាឡ ធីវីអនឡាញ ព្រោះបានផ្សាយរំលោភធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈសារព័ត៌មាន

    BY Khmernote Media April 27, 2020
    ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណគេហទំព័រ ចក្រវាឡ ធីវីអនឡាញ ព្រោះបានផ្សាយរំលោភធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈសារព័ត៌មាន

    យោងតាមលិខិតប្រកាសរបស់ក្រសួងព័ត៌មានដែលក្រុមការងារខ្មែរណូតទទួលបាននៅមុននេះបន្តិចបានអោយដឹងថា ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណគេហទំព័រ ចក្រវាឡ ធីវីអនឡាញ ដែលមានលោក ចាន់ ឫទ្ធី ជាម្ចាស់គេហទំព័រ ដោយសារតែផ្សព្វផ្សាយរំលោភធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈសារព័ត៌មាននាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបំពានកិច្ចសន្យាជាមួយក្រសួងព័ត៌មាន។

    គួរបញ្ជាក់ផងដែរថា លោក ចាន់ ឫទ្ធី ដែលជាម្ចាស់គេហទំព័រ ចក្រវាឡ ធីវីអនឡាញ បានចុះទៅយកព័ត៌មានដោយផ្សព្វផ្សាយរំលោភហួសដែនសមត្ថកិច្ចរបស់ខ្លួន រហូតទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ហើយក៏បានការកោះហៅទៅអប់រំចំនួន២ដងរួចមកហើយនៅក្រសួងព័ត៌មាន ប៉ុន្តែដោយចុងក្រោយនេះលោកបានចុះទៅយកព័ត៌មានមួយទៀត ដែលកើតចេញពីជម្លោះអ្នកជិតខាង រហូតមានការរិះគន់ម្តងទៀត ហើយក្រសួងក៏សម្រេចលុបចោលអាជ្ញាប័ណ្ណរបស់លោកតែម្តង៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay