ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីឆ្លងវីរុសកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើស ៣លាននាក់ហើយ

    BY autoadmin April 28, 2020
    ករណីឆ្លងវីរុសកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើស ៣លាននាក់ហើយ

    ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានបង្ហាញថា ចំនួននៃការឆ្លងវីរុស COVID-19 ពេលនេះមានចំនួនលើសពី ៣ លាននាក់ នៅទូទាំងពិភពលោក។ សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា ចំនួនករណីសរុបទូទាំងពិភពលោកបានកើនដល់ ៣,០០២,៣០៣ គិតត្រឹមម៉ោង ១៨ និង ០០ នាទីល្ងាចថ្ងៃច័ន្ទ។ នេះបើតាមការចុះផ្សាយរបស់ NHK សម្រាប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

    សហរដ្ឋអាមេរិកឈរនៅលើគេក្នុងបញ្ជី ជាមួយនឹងការឆ្លងចំនួន ៩៧២,៩៦៩ករណី។ បន្ទាប់មកទៀតគឺប្រទេសអេស្បាញ មានចំនួន ២២៩,៤២២នាក់ និងប្រទេសអ៉ីតាលី មានការឆ្លង ១៩៩,៤១៤ករណី ខណៈដែលបារាំង មានអ្នកឆ្លង ១៦២,២២០ករណី និងអាឡឺម៉ង់មាន ១៥៨,១៤២ករណី។

    ចំនួនអ្នកស្លាប់ទូទាំងពិភពលោកមានចំនួន ២០៨,១៣១នាក់ ហើយសហរដ្ឋអាមេរិកគឺមានច្រើនជាងគេ ដោយមានអ្នកស្លាប់ ៥៥,១១៨នាក់។ បន្ទាប់មកគឺប្រទេសអ៉ីតាលី មានការស្លាប់ចំនួន ២៦,៩៧៧នាក់ និង អេស្ប៉ាញមាន ២៣,៥២១ករណី។ ប្រទេសបារាំង ក៏មានអ្នកស្លាប់ ២២,៨៥៦ និងចក្រភពអង់គ្លេស ២០,៧៣២នាក់ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: