គិតត្រឹម 5សប្តាហ៍ចុងក្រោយនេះ ឧកញ៉ា ហុង ពីវ បរិច្ចាគថវិកាជាង 3លានដុល្លារ ក្នុងសកម្មភាពមនុស្សធម៌
- April 28, 2020
ឧកញ៉ា ហុង ពីវ ត្រូវបានគេស្គាល់ថាជាឧកញ៉ាមួយរូបដែលលេចធ្លោក្នុងសកម្មភាពមនុស្សធម៌ ហើយកាលពីម្សិលមិញលោកបានឧបត្ថម្ភទឹកប្រាក់ 1.3លានដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ បើគិតចាប់តាំងពីខែមីនា ឆ្នាំ2020 មកម្ចាស់បុរីពិភពថ្មីរូបនេះ បានបរិច្ចាគថវិការរបស់ខ្លួនជាង 3លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងសកម្មភាពមនុស្សធម៌ ដោយកាលពីថ្ងៃទី21 ខែមីនា ឆ្នាំ2020 លោកបានឧបត្ថម្ភថវិកា 2លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-19 នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ឧកញ៉ា ហុង ពីវ គឺជាម្ចាស់បុរីពិភពថ្មី និងក្រុមហ៊ុនពិភពថ្មីផងដែរ ដោយរូបលោកត្រូវបានមហាជនកោតសសើរយ៉ាងខ្លាំងចំពោះទឹកចិត្ត ដែលតែងតែចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ ជាពិសេសលោកតែងតែឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






