ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧ នាក់ប៉ុណ្ណោះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

    BY autoadmin April 30, 2020
    ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧ នាក់ប៉ុណ្ណោះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

    សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ៧នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ២,៩៥៤នាក់ ចេញពីក្នុងខេត្តចំនួន ៦៨ និងគ្មានអ្នកស្លាប់ថ្មីទេ។ ដូច្នេះចំនួនស្លាប់សរុបនៅតែ ៥៤នាក់ ដដែល ខណៈការឆ្លងប៉ុន្មានថ្ងៃចុងក្រោយនេះមានតិចតួចក្រោម ១០ ប៉ុណ្ណោះ។

    លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា នេះជាលើកទី១ហើយ ដែលករណីថ្មីៗមិនមានការទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺមុនៗ។ ករណីថ្មីទាំង៧ រួមមានអ្នកជំងឺ ៤នាក់ ជាអ្នកនៅខេត្តភូកេត និងម្នាក់ទៀតនៅខេត្តក្រាប៊ី។ អ្នកជំងឺថ្មី ៣នាក់ទៀត ជាអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសម៉ាឡេស៊ី ហើយពួកគេត្រូវបានគេបញ្ចូនទៅទីក្រុងបាងកក ដើម្បីនៅដាច់ដោយឡែករួចហើយ។ គិតមកទល់ពេលនេះប្រទេសថៃព្យាបាលអ្នកជំងឺ COVID-19 ចំនួន ២,៦៨៧នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះហើយ និងមាន ២១៣នាក់ កំពុងសម្រាកព្យាបាលនៅពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: