កូវីដ-១៩
សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥២៨នាក់ ដែលនាំឱ្យករណីសរុបកើនលើសពី ១៦,០០០នាក់
BY autoadmin
April 30, 2020
ក្រសួងសុខាភិបាលសាំងហ្គាពួរបានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៥២៨ករណី ត្រូវបានបញ្ចាក់នៅសាំងហ្គាពួរ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះ។ ក្នុងចំណោមអ្នកឆ្លងទាំងនេះ មានតែ ៦នាក់ប៉ុណ្ណោះ ជាជនជាតិសាំងហ្គាពួរ និងអ្នកស្នាក់នៅអចិន្ត្រៃយ៍។ ករណីដែលនៅសេសសល់ ភាគច្រើនគឺជាអ្នកកាន់លិខិតអនុញ្ញាតការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia សម្រាប់រសៀលនេះ។

តួលេខនេះជាការថយចុះចំនួន ១៦២ករណី ពីករណីឆ្លងវីរុស COVID-19 កាលពីម្សិលមិញ ដែលមានចំនួន ៦៩០នាក់។ ព័ត៌មានលម្អិតបន្ថែម ក្រសួងនឹងធ្វើការបញ្ចាក់នៅល្ងាចនេះ។ តួលេខចុងក្រោយនេះនាំឱ្យមានករណីសរុបនៅសាំងហ្គាពួរមានដល់ទៅ ១៦,១៦៩នាក់ ដោយមានអ្នកជំងឺចំនួន ១,១៨៨នាក់ បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ខណៈមនុស្ស ១៤នាក់បានស្លាប់៕




អត្ថបទ៖ លីដា
ប្រភព៖ CNA