ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ម្សិលមិញសាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៣២នាក់ ដែលនាំឱ្យចំនួនសរុបកើនលើសពី ១៧,០០០ ករណី

    BY autoadmin May 2, 2020
    ម្សិលមិញសាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៣២នាក់ ដែលនាំឱ្យចំនួនសរុបកើនលើសពី ១៧,០០០ ករណី

    យោងតាមសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃសុក្រ ទី០១ ខែឧសភា ម្សិលមិញនេះ ប្រទេសសាំងហ្គាពួរបានរកឃើញករណី COVID-19 ថ្មីចំនួន ៩៣២នាក់ ដែលធ្វើឱ្យចំនួនសរុបកើនដល់ ១៧,១០១នាក់។ ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

    នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានមនុស្ស ២ នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុស COVID-19 ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅសាំងហ្គាពួរមានដល់ ១៦នាក់។ ក្នុងចំណោមករណីថ្មីមាន ៩០៥ករណី ចេញពីអន្តេវាសិកដ្ឋានពលករបរទេស និងគ្មានករណីនាំចូលនោះទេ។ ក្រសួងក៏និយាយដែរថា ពួកគេនឹងធ្វើតេស្ដបន្ថែមទៀតក្នុងចំណោមអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដោយសារថាកន្លងមក ករណីភាគច្រើនគឺចេញពីកន្លែងទាំងនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: