ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីកូវីដ១៩ ពេលនេះអ្ននឆ្លងកើនឡើងដល់ទៅ ៣.៣ លាននាក់ នៅទូទាំងពិភពលោក

    BY autoadmin May 2, 2020
    ករណីកូវីដ១៩ ពេលនេះអ្ននឆ្លងកើនឡើងដល់ទៅ ៣.៣ លាននាក់ នៅទូទាំងពិភពលោក

    យោងតាមស្ថិតិចុងក្រោយដែលចេញដោយសាកលវិទ្យាល័យចនស៍ហបគីនស៍ (Johns Hopkins) បានបង្ហាញថា ករណីវីរុស COVID-19 ដែលបានបញ្ជាក់ពេលនេះកើនដល់ ៣.៣ លាននាក់ នៅទូទាំងពិភពលោក។ ក្នុងចំណោមអ្នកឆ្លងវីរុសទាំងនោះ មានមនុស្សលើសពី ២៣៨,០០០នាក់បានស្លាប់ និងអ្នកជំងឺជាង ១ លាននាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN សម្រាប់ថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

    សរុបករណីឆ្លងវីរុស COVID-19 នៅចិនដីគោកមានចំនួន ៨២,៨៧៥ ករណី ក្នុងនោះករណីនាំចូលចំនួន ១,៦៧១ ករណី និងករណីមិនចេញរោគសញ្ញាមានចំនួន ៩៨៩នាក់ ដែលកំពុងស្ថិតក្នុងការតាមដានខាងវេជ្ជសាស្ត្រ។ ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅចិនដីគោកមានចំនួន ៤,៦៣៣នាក់។ ក្រឡេកទៅមើលសហរដ្ឋអាមេរិកវិញ ប្រទេសនេះនៅតែនាំមុខគេទាំងការឆ្លង និងការស្លាប់ ដោយមានអ្នកឆ្លងច្រើនជាង ១លាននាក់ ខណៈកាស្លាប់មានរហូតដល់ទៅ ៦៤,០០០នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: