កូវីដ-១៩
ប្រទេសថៃថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦នាក់ និងគ្មានការស្លាប់ថ្មីនោះទេ
BY autoadmin
May 2, 2020
យោងតាម Nation Thailand បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីថ្មីនៃអ្នកឆ្លង COVID-19 ចំនួន ៦ ករណីបន្ថែមទៀតនៅថ្ងៃនេះ ដែលវាជាករណីទាបបំផុតក្នុងរយៈពេល ២៤ម៉ោង ហើយមិនមានអ្នកស្លាប់ថ្មីនោះទេ។ នេះបើតាមការរាយការណ៍របស់លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 របស់រដ្ឋាភិបាលថៃ នាថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

វាជាថ្ងៃទី៦ហើយ ដែលប្រទេសថៃមានករណីថ្មីតែមួយខ្ទង់។ ចំនួនអ្នកជំងឺ COVID-19 សរុបនៅថៃបានកើនឡើងដល់ ២,៩៦៦នាក់ ក្នុងនោះមាន ២,៧៣២នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញទៅផ្ទះ ខណៈមានអ្នកស្លាប់សរុប ៥៤នាក់។ កាលពីម្សិលមិញនេះ ចំនួនករណី COVID-19 នៅប្រទេសថៃក៏មានតែ ៦ ករណី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយដូចគ្នា និងមិនមានអ្នកស្លាប់ឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand