កូវីដ-១៩
សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីចំនួន ៤៤៧ នៅថ្ងៃនេះ ដែលនាំឱ្យករណីសរុបកើនដល់ ១៧,៥៤៨ ករណី
BY autoadmin
May 2, 2020
សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៤៤៧ករណី គិតត្រឹមថ្ងៃសៅរិ៍ ទី០២ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៧,៥៤៨ ករណី ហើយការស្លាប់នៅតែ ១៦នាក់ដដែល។ ក្រសួងសុខាភិបាលនិយាយថា ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ហើយមានតែ ៤ ករណីប៉ុណ្ណោះ គឺជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។

នៅថ្ងៃសៅរ៍នេះក្រសួងអភិវឌ្ឍជាតិបានប្រកាសថា អាជីវកម្មម្ហូបអាហារតាមផ្ទះ ហាងលក់រាយ និងក្រុមហ៊ុនផលិតចំណីអាហារ សេវាកម្ម និងអាជីវកម្មចំនួន អាចដំណើរការឡើងវិញចាប់ពីថ្ងៃទី១២ ខែឧសភា។ សិស្សមួយចំនួននឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅសាលាវិញ ចាប់ពីថ្ងៃទី១៩ ខែឧសភា ផងដែរ។ ទាំងនេះនឹងរួមបញ្ចូលទាំងអ្នកដែលកំពុងប្រឡងថ្នាក់ជាតិ ឬអ្នកដែលត្រូវរៀនបន្ថែម៕



អត្ថបទ៖ លីដា
ប្រភព៖ CNA