សាំងហ្គាពួរម្សិលមិញនេះ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៥៧នាក់ ដែលនាំឱ្យករណីសរុបកើនលើសពី ១៨,០០០នាក់
សាំងហ្គាពួរបានរាយការណ៍ថា ខ្លួនបានរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៦៥៧ករណី គិតត្រឹមថ្ងៃអាទិត្យ ទី០៣ ខែឧសភា ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះកើនដល់ ១៨,២០៥ ។ ក្រសួងសុខាភិបាលបាននិយាយថា៖«ចំនួនករណីថ្មីក្នុងចំណោមពលករចំណាកស្រុកបានប្រែប្រួលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារការបោសសម្អាតករណីផ្ទុះដោយមន្ទីរពិសោធន៍»។ ក្រសួងបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយមន្ទីរពិសោធន៍ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់ខ្លួនមានស្ថេរភាព។

ក្រសួងសុខាភិបាលក៏បានរាយការណ៍ពីការស្លាប់មួយទៀតកាលពីថ្ងៃអាទិត្យផងដែរ ដោយអ្នកស្លាប់ជាស្ត្រីជនជាតិសាំងហ្គាពួរ អាយុ ៨៦ឆ្នាំ។ ក្រសួងបាននិយាយថា គាត់ត្រូវគេរកឃើញថាឆ្លង COVID-19 នៅថ្ងៃទី២៧ ខែមេសា ហើយមានប្រវត្តិជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ មន្ទីរពេទ្យឃូតែតបានប៉ះប៉ូវដល់គ្រួសាររបស់នាងហើយកំពុងពង្រីកជំនួយដល់ពួកគេ។ ដូច្នេះចំនួនករណីស្លាប់នៅសាំងហ្គាពួរពេលនេះកើនដល់ ១៨នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia