ប្រទេសថៃរកឃើញករណីកូវីដ១៩ ថ្មីចំនួន ៤០ បន្ថែមទៀត ប៉ុន្តែស្ថិតក្នុងភាពមិនច្បាស់លាស់ និងត្រូវចាំមើលលទ្ធផលទី២ម្ដងទៀត
យ៉ោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា កាលពីម្សិលមិញប្រទេសថៃបានបន្ធូរបន្ថយការរឹតត្បឹតថ្ងៃដំបូងរបស់ខ្លួន ហើយបានរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៣ ករណីប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះវិញ វាបានហក់ឡើងមកវិញ ដោយខ្លួនបានរកឃើញករណីសង្ស័យថ្មីរហូតដល់ទៅ ៤០ ចេញពីខេត្តយ៉ាឡា ភាគខាងត្បូងរបស់ប្រទេស។ តួលេខថ្មីនេះជំរុញឱ្យរដ្ឋាភិបាលត្រូវបង្កើនការពិនិត្យទ្វេដង ចំពោះករណីដែលបានរកឃើញចុងក្រោយនេះ។

ករណីសង្ស័យថ្មីត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ ស្វែងរកករណីយ៉ាងសកម្មមួយនៅក្នុងខេត្តយ៉ាឡា។ ករណីថ្មីទាំងនេះត្រូវបានគេរកឃើញចេញពីអ្នកសង្ស័យចំនួន ៣១១នាក់ ហើយវាក៏ជាការឆ្លងខ្ពស់បំផុតមួយផងដែរសម្រាប់ខេត្ត។ ប៉ុន្តែយ៉ាងណាក៏ដោយពួកគេនឹងត្រូវពិនិត្យម្ដងទៀត ដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រវេជ្ជសាស្ត្រសុងក្លាម្ដងទៀត ដើម្បីបញ្ជាក់បន្ថែមថាពួកគេពិតជាឆ្លងវីរុស ហើយអាជ្ញាធរសុខាភិបាលក៏កំពុងរង់ចាំលទ្ធផលថ្មីផងដែរ។ តួលេខសង្ស័យចុងក្រោយក៏មិនទាន់បូកចូលជាករណីផ្លូវការដែរ រហូតដល់ពេលលទ្ធផលចេញជាផ្លូវការ ឬនាពេលរសៀលនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍