ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីវីរុសកូវីដ១៩ នៅសាំងហ្គាពួរកើនឡើងដល់ ១៩,០០០​ ករណី ខណៈរកឃើញអ្នកឆ្លងថ្មី ៦៣២នាក់ នៅថ្ងៃនេះ

    BY autoadmin May 5, 2020
    ករណីវីរុសកូវីដ១៩ នៅសាំងហ្គាពួរកើនឡើងដល់ ១៩,០០០​ ករណី ខណៈរកឃើញអ្នកឆ្លងថ្មី ៦៣២នាក់ នៅថ្ងៃនេះ

    សារព័ត៌មាន Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរកឃើញករណីថ្មីនៃវីរុស COVID-19 បានចំនួន ៦៣២ករណី គិតត្រឹមថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ១៩,៤១០ករណី និងការស្លាប់មានសរុប ១៨នាក់។ ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយនៅក្នុងរបាយការណ៍ថ្មីៗជាបឋមថា ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ហើយមានករណីចំនួន ៩ ជាពលរដ្ឋសាំងហ្គាពួរ និងជាអ្នករស់នៅអចិន្ត្រៃយ៍។

    ក្រសួងបាននិយាយថា៖«យើងកំពុងធ្វើការលើសេចក្តីលម្អិតនៃករណីទាំងនេះ ហើយព័ត៌មានថ្មីៗនឹងត្រូវបានចែករំលែកតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចេញផ្សាយនៅយប់នេះ»។ ស្ថានភាពវីរុស COVID-19 នៅប្រទេសសាំងហ្គាពួរត្រូវបានពិភាក្សានៅក្នុងសភាកាលពីថ្ងៃច័ន្ទ ដោយរដ្ឋមន្ត្រីសុខាភិបាល Gan Kim Yong បានដាក់ចេញនូវកត្តាមួយចំនួនដែលចាំបាច់ មុនពេលការរឹតត្បឹតត្រូវបានបន្ធូរបន្ថយវិញ។ កត្តាមួយក្នុងចំណោមកត្តាទាំងអស់គឺថា ករណីសហគមន៍រាល់ថ្ងៃគួរតែធ្លាក់ចុះដល់សូន្យ ឬខ្ទង់តែមួយខ្ទង់ ហើយករណីផ្សេងទៀតគួរតែចុះថយ មុនពេលដែលសាំងហ្គាពួរអាចបន្ធូរបន្ថយបំរាមវិញ៕

    អត្ថបទ៖​ លីដា
    ប្រភព៖ Channel News Asia

    Share This Post: