សម្ដេចតេជោ បង្ហោះសារថ្លែងអំណរព្រះគុណដល់សម្ដេចម៉ែ ដែលធ្លាប់យាងមកសួរសុខទុក្ខម្តាយក្មេកសម្តេចដល់ភូមិគ្រិះ
មុននេះបន្ដិចសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្ដាញហ្វេសប៊ុក ថ្លែងអំណរព្រះគុណជូនដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បានសពព្រះរាជហរទ័យយាងសួរសុខទុក្ខម្ដាយក្មេករបស់សម្ដេច ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

នៅក្នុងសារទាំងស្រុងរបស់គណនីសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ព្រឹកថ្ងៃទី២២ខែមករា២០២០ សម្តេចម៉ែបានយាងមកសួរសុខទុក្ខម្តាយក្មេកខ្ញុំនៅភូមិគ្រិះក្បែរវិមានឯករាជ្យ។ នេះជាព្រះរាជកាយវិការសណ្តោសប្រណីនិងការស្រឡាញ់រាប់អានរបស់សម្តេចម៉ែចំពោះក្រុមគ្រួសារទូលព្រះបង្គំពិសេសជាការផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ដល់ម្តាយក្មេករបស់ទួលព្រះបង្គំជាខ្ញុំ។ ជំនួសមុខឱយម្តាយក្មេកដែលបានចែកឋានទៅហើយនិងក្រុមគ្រួសារសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅថ្វាយហ្លួងម៉ែជាទីសក្ការះដ៏ខ្ពងខ្ពស់បំផុត៕





